ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ០៨៩ សហវ.ប្រក និងប្រកាសលេខ ០៣០ សហវ.ប្រក
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី១៦ ខែឧសភា ឆ្នាំ ២០២៣

កំពង់ឆ្នាំង,នាព្រឹកថ្ងៃអង្គារ ១២រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព. ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ មានកិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ០៨៩ សហវ.ប្រក ស្ដីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ និងប្រកាសលេខ ០៣០ សហវ.ប្រក ស្ដីពីការគ្រប់គ្រងអាជីវកម្មទទួលបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទាន ក្នុងខេត្តកំពង់ឆ្នាំង នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព លោកស្រី ប៊ន សុភី អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមអភិបាលខេត្តកំពង់ឆ្នាំង និង ឯកឧត្តម ជូ វណ្ណ: អគ្គនាយកនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ និងគណៈប្រតិភូអម ដោយមានការអញ្ជើញចូលរួម លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ចហិរញ្ញវត្ថុ និងមន្រ្តីជំនាញ, នាយករងរដ្ឋបាលសាលាខេត្ត, លោក លោកស្រីតំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ, រដ្ឋបាលក្រុង ស្រុក និងអាជីវករអភិវឌ្ឍអចលនវត្ថុ, អាជីវករទទួលបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទាន ទាំងប្រាំបីក្រុង ស្រុក។

ព័ត៌មានទាក់ទង